នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញដឹកនាំប្រតិភូគណៈកម្មការទី៣ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា សីលវត្តី ជិន យេន ត្រូវជាម្តាយបង្កើតលោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ ព្រឹទ្ធសភា ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ និង១៥នាទី ដោយជរាពាធ ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានជាប់មន្ទីរកិច្ចការនារីខេត្តកំពត ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។