Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធាន​គណៈ​កម្មការ​ទី៣​ព្រឹទ្ធសភា បាន​អញ្ជើញ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធសព​លោក​ឧកញ៉ា ខូវ ជឺលី ដែល​បាន​ទទួល​មរណភាព​កាល​ពី​ព្រឹក​ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ៩:៣០នាទី ក្នុង​ជន្មាយុ​៩១ឆ្នាំ

   ថ្ងៃទី 24 ខែកក្កដា ឆ្នាំ2024

នារសៀលថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងឯកឧត្តម ម៉ែន-ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា ខូវ ជឺលី ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩:៣០នាទី ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី