Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
លោកជំទាវ កង សៅរ៍ធន លេខា​គណៈ​កម្មការ​ទី៣ ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​ក្រុម​ប្រឹក្សា​ឃុំ​បឹង​សាលា​ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត

   ថ្ងៃទី 5 ខែឧសភា ឆ្នាំ2024

នារសៀលថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ កង សៅរ៍ធន សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ ក្រុមការងារបាននាំយកសម្ភារមួយចំនួន រួមមាន អង្ករ៥៣បាវ ២.៦៥០គ.ក ទឹកស៊ីអុីវ៤កេះ មី២កេះ សាប៊ូProtex ចំនួន៣៦ដុំ ទឹកអាល់កុលសម្រាប់លាងសម្អាតដៃចំណុះ១០០ml ចំនួន២០ដប និងជែលសម្លាប់មេរោគចំណុះ៥០០ml ចំនួន១ដប ដើម្បីរួមចំណែកក្នុងបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី