នារសៀលថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ កង សៅរ៍ធន សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ ក្រុមការងារបាននាំយកសម្ភារមួយចំនួន រួមមាន អង្ករ៥៣បាវ ២.៦៥០គ.ក ទឹកស៊ីអុីវ៤កេះ មី២កេះ សាប៊ូProtex ចំនួន៣៦ដុំ ទឹកអាល់កុលសម្រាប់លាងសម្អាតដៃចំណុះ១០០ml ចំនួន២០ដប និងជែលសម្លាប់មេរោគចំណុះ៥០០ml ចំនួន១ដប ដើម្បីរួមចំណែកក្នុងបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ៕