Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
លោកជំទាវ កង សៅរ៍ ធន លេខា​គណៈ​កម្មការ​ទី៣​ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​សួរ​សុខ​ទុក្ខ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ឃុំ ក្រុម​យុវជន​ ស.ស.យ.ក ស្រុក

   ថ្ងៃទី 8 ខែមេសា ឆ្នាំ2024

នារសៀលថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ លោកជំទាវ កង សៅរ៍ ធន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាលេខាគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាស្រុក ឃុំ ក្រុមយុវជន ស.ស.យ.ក ស្រុក ក្រុមការងារយុវជន ស.យ.ស.សស្រុក លោកប្រធានមណ្ឌលសុខភាព លោកនាយកវិទ្យាល័យសម្ដេច ហ៊ុន សែន អង្គសុរភី លោកយកបឋមសិក្សាអង្គលើកកោះស្នូក និងលោកនាយប៉ុស្ដិ៍ នាយប៉ុស្ដិ៍រង និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ និងមន្ត្រីភូមិទាំង៤ភូមិ ដើម្បីផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ( COVID-19 ) នៅឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានអ្នកចូលរួមសរុបចំនួន ៤១នាក់ ស្រី ៩នាក់ ។

ក្នុងឱកាសនោះដែរ លោកជំទាវកង សៅរ៍ ធន បានផ្សព្វផ្សាយ និងណែនាំដល់អ្នកចូលរួមទាំងអស់ ឲ្យគោរព និងប្រតិបត្តិតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបាននាំយកអំណោយមួយចំនួនរួមមាន ៖ សាប៊ូដុំលាងដៃប្រូធិច ២១៦ដុំ, ម៉ាស ២៥០ម៉ាស, អាល់កុល (ចំណុះ១០០ml)៥០ដប, ទឹកបរិសុទ្ធ ២កេស, អង្ករ២បាវ ស្មើ១០០គក អំបិល១០០គក និងថវិកាចំនួន ៩២០,០០០៛ ( កៅសិបពីរម៉ឺនរៀលគត់ ) ផងដែរ ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី