Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
គណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តស្វាយរៀង ដើម្បីស្វែងយល់និងសម្រង់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ

   ថ្ងៃទី 28 ខែវិច្ឆិការ ឆ្នាំ2024
com3-27-11-2014-1 com3-27-11-2014-2

នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តស្វាយរៀង គណៈប្រតិភូគណៈ កម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ជៀង អំ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីឈ្វេងយល់ និងសម្រង់ ព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្តដែលពាក់ ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ។

ឯកឧត្តម ជៀង អំ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា ការអនុវត្តតាមកម្មវិធីនយោបាយ និងយុត្តិសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តស្វាយរៀង មានការប្រែប្រួលរីកចម្រើនកើនឡើងជាបន្តបន្ទាប់ លើគ្រប់វិស័យ ជាពិេសដោយមាន គោយោបាយភូមិ ឃុំ មានសុវត្ថិភាព បានធ្វើឲ្យសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត មានលក្ខណៈល្អប្រសើរ។ ជាងនេះទៅទៀតឲ្យមានដំណើរ ការល្អ និមានការយកចិត្តទុកដាក់បំពេញការងារប្រកបដោយប្រសិទ្ធភាព សំដៅពង្រឹងការផ្តល់សេវាសាធាណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែ ប្រសើរឡើងដើម្បីជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែមានភពរីកចម្រើនប្រកបដោយចីវភាព និងធានាបែងចែកផ្លែផ្កានៃកំណនដោយសមធ៌ និងការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ មានការធ្វើសេចក្តីរាយការណ៍ពីមន្ទីរកសិកម្មខេត្ត ផ្តោតសំ ខាន់ទៅលើដំណាំស្រូវ សេចក្តីរាយការណ៍ពីមន្ទីរធនធានទឹកខេត្ត ផ្តោតលើការងារប្រព័ន្ធធារាសាស្ត្រ សេចក្តីរាយការណ៍ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ផ្តោតលើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងបញ្ហា ប្រឈមនានាសេចក្តីរាយការណ៍ពីសភាពាណិជ្ជកម្មខេត្ត ផ្តោតលើគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងវិនិយោគលើវិស័យកសិកម្ម ពាណិជ្ជកម្ម ទស្សនវិស័យក្នុងការវិនិយោគ និងបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់ និងសេចក្តីរាយការណ៍ពីក្រុមប្រឹក្សាឃុំ-សង្កាត់ តំណាង សមាគមន៍កសិកម្មផ្តោតលើគោលនយោ បាយភូមិ ឃុំមានសុវត្ថិភាព ការគ្រប់គ្រង និងការចលនាសមាគមន៍ និងបញ្ហាប្រឈមនានាផងដែរ។
បន្ទាប់មក ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា មានប្រសាសន៍អំពីគោលបំណងរបស់គណៈកម្មការទី៣ព្រឹទ្ធសភាមកដល់ នាពេលនេះគឺចុះបំពេញបេសកកម្មសិក្សាឈ្វេងយល់និងធ្វើការសម្រង់ព័ន្ធមាននានាពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនៅក្នុងខេត្ត
ស្វាររៀងនេះមានដូចជា ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងលទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុងខេត្ត និងបច្ចុប្បន្នភាព ការងារនិងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការរួមមាន ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទនិងបរិស្ថាន ការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា ឈ្វេងយល់អំពីប្រតិបត្តិការណ៍វិស័យឯកជននិងបញ្ហាប្រឈម ឈ្វេងយល់អំពីការគ្រប់គ្រងនិងការចលនាសហគមន៍កសិកម្ម។

ឯកឧត្តម បានមានប្រសាន៍បន្តថា គណៈកម្មការទាំង១០នៃព្រឹទ្ធសភាមានមុខងារសំខាន់ចំនួន ០៣ គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាងឬមុខងារផ្តល់ព័ត៌មាន។ មុខងារផ្តល់ព័ត៌មានដែលគណៈកម្មការទាំង១០ទទួលរ៉ាប់រង គឺជាវិធីសាស្ត្រដ៏មាន អត្ថប្រយោជន៍បំផុត ដើម្បីឆ្លើយតបបានយ៉ាងត្រឹមត្រូវទៅនឹងមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាងរបស់ព្រឹទ្ធសភា ហើយក៏ជា តំណាងឲ្យម្ចាស់ ឆ្នោតទាំងមូលផងដែរ ពីព្រោះថា គណៈកម្មការទាំង១០ដើរតួជាតំណាងឲ្យស្ថាប័នព្រឹទ្ធសភាទាំងមូល ដោយផ្តោតលើវិស័យដែលជាសមត្ថកិច្ចរបស់ គណៈកម្មការនីមួយៗ៕

អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី