Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
គណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រៃវែង

   ថ្ងៃទី 28 ខែវិច្ឆិការ ឆ្នាំ2024
com3-27-11-2014_1
com3-27-11-2014_2 com3-27-11-2014_3

គណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រៃវែង ដើម្បីស្វែងយល់និងសម្រង់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ

​នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តព្រៃវែង គណៈប្រតិភូគណៈ កម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ហាស់ សារ៉េត អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ដើម្បីឈ្វេងយល់ និងសម្រង់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្តដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ។

        ឯកឧត្តម ហាស់ សារ៉េត អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូគណៈ កម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ ដែលចំណាយពេលវេលាចុះបំពេញបេសកកម្មនៅទឹកដីខេត្តព្រៃវែងនាពេលនេះ។

        ឯកឧត្តម បានមានប្រសាសន៍បន្តថា ខេត្តព្រៃវែងជាខេត្តដែលមានសក្តានុពលខាងវិស័យកសិកម្មដោយធានាបានការដោះស្រាយបញ្ហាទឹកពីទំនប់ចំនួន១៣៦កន្លែង ប្រឡាយមេ១៦០ខ្សែ និងស្ថានីយ៍បូមទឹក១១កន្លែង។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងអនុវត្តគម្រោងសាងសង់ប្រព័ន្ធស្រោចស្រព្វវៃកូ ដែលឆ្លង់កាត់ភូមិសាស្ត្រខេត្តព្រៃវែងប្រវែង៩៨គីឡូម៉ែត្រ កាត់ស្រុកចំនួន០៥គឺ ស្រុកសីុធរកណ្តាល កញ្ជ្រៀច កំចាយមារ ស្វាយអន្ទរ និងមេសាង។

​ក្នុងឱកាសនោះ មានការធ្វើសេចក្តីរាយការណ៍ពីមន្ទីរកសិកម្មខេត្ត ផ្តោតសំ ខាន់ទៅលើដំណាំស្រូវ សេចក្តីរាយការណ៍ពីមន្ទីរធនធានទឹកខេត្ត ផ្តោតលើការងារប្រព័ន្ធធារាសាស្ត្រ សេចក្តីរាយការណ៍ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ផ្តោតលើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងបញ្ហាប្រឈមនានា​​សេចក្តីរាយការណ៍ពីសភាពាណិជ្ជកម្មខេត្ត ផ្តោតលើគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងវិនិយោគលើវិស័យកសិកម្ម ពាណិជ្ជកម្ម ទស្សនវិស័យក្នុងការវិនិយោគ និងបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់ និងសេចក្តីរាយការណ៍ពីក្រុមប្រឹក្សាឃុំ-សង្កាត់ តំណាងសមាគមន៍កសិកម្មផ្តោតលើគោលនយោ បាយភូមិ ឃុំមានសុវត្ថិភាព ការគ្រប់គ្រង និងការចលនាសមាគមន៍ និងបញ្ហាប្រឈមនានាផងដែរ។

​បន្ទាប់មក ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា មានប្រសាសន៍អំពីគោលបំណងរបស់គណៈកម្មការទី៣ព្រឹទ្ធសភាមកដល់នាពេលនេះគឺចុះបំពេញបេសកកម្មសិក្សាឈ្វេងយល់ និងធ្វើការសម្រង់ព័ន្ធមាននានាពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនៅក្នុងខេត្តស្វាររៀងនេះមានដូចជា ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងលទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុងខេត្ត និងបច្ចុប្បន្នភាព ការងារនិងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការរួមមាន ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទនិងបរិស្ថាន ការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា ឈ្វេងយល់អំពីប្រតិបត្តិការណ៍វិស័យឯកជននិងបញ្ហាប្រឈម ឈ្វេងយល់អំពីការគ្រប់គ្រងនិងការចលនាសហគមន៍កសិកម្ម។

​ឯកឧត្តម បានមានប្រសាន៍បន្តថា គណៈកម្មការទាំង១០នៃព្រឹទ្ធសភាមានមុខងារសំខាន់ចំនួន ០៣ គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាងឬមុខងារផ្តល់ព័ត៌មាន។ មុខងារផ្តល់ព័ត៌មានដែលគណៈកម្មការទាំង១០ទទួលរ៉ាប់រង គឺជាវិធីសាស្ត្រដ៏មានអត្ថប្រយោជន៍បំផុតដើម្បីឆ្លើយតបបានយ៉ាងត្រឹមត្រូវទៅនឹងមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាងរបស់ព្រឹទ្ធសភា ហើយក៏ជាតំណាងឲ្យម្ចាស់ឆ្នោតទាំងមូលផងដែរ ពីព្រោះថា គណៈកម្មការទាំង១០ដើរតួជាតំណាងឲ្យស្ថាប័នព្រឹទ្ធសភាទាំងមូល ដោយផ្តោតលើវិស័យដែលជាសមត្ថកិច្ចរបស់គណៈកម្មការនីមួយៗ។

         ឯកឧត្តម បានមានប្រសាសន៍បន្តថា រាល់បញ្ហាប្រឈម និងការលំបាកចំពោះការអនុវត្តការងាររបស់អាជ្ញាធរខេត្តដែលបាន លើកឡើង គណៈកម្មការនឹងរៀបជារបាយការណ៍ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ ដល់ស្ថាប័នដែលមានការពាក់ព័ន្ធដើម្បីដោះស្រាយ៕

អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី