Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទថ្នាក់ជាតិប្រចាំឆ្នាំលើកទី៨ ស្តីពី “ ធ្វើការរួមគ្នា ដើម្បីជំរុញកំណែទម្រង់លើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា” នៅសណ្ឋាគារ អ៊ិមភើរៀល

   ថ្ងៃទី 27 ខែវិច្ឆិការ ឆ្នាំ2024
com3-26-11-2014-1
com3-26-11-2014-3 com3-26-11-2014-2

នៅសណ្ឋាគារអ៊ឹមភើរៀល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិប្រចាំឆ្នាំលើកទី៨ ស្តីពី “ ធ្វើការរួមគ្នា ដើម្បីជំរុញកំណែទម្រង់លើអភិបាលកិច្ចដីធ្លី និងធនធាន ធម្មជាតិប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា” ។

ក្នុងសុន្ទរកថាបើនេះ ឯកឧត្តមបានកោតសរសើរយ៉ាងខ្លាំងចំពោះគណៈកម្មការ រៀបចំសន្និសីទនេះ ដែលក្នុងគោលបំណងឆ្លុះបញ្ចាំងលើការ លើកស្ទួយអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ២០១៤-២០១៨ របស់រាជរដ្ឋា- ភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន នារយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ទិសដៅរួមរបស់ព្រឹទ្ធសភា រដ្ឋសភា ក៏ដូចជា រាជរដ្ឋាភិបាល គឺ កសាងនូវសង្គមកម្ពុជាមួយដែលរឹងមាំ មានសន្តិភាព ស្ថិរភាពនយោ-បាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍន៍ដោយចីរភាព និងសមធម៌ ជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុ-បក្ស ការគោរពសិទ្ធិ និងសេចក្តីថ្ងៃថ្នូររបស់មនុស្ស។
សម្រាប់នីតិកាលទី៥នេះ ព្រឹទ្ធសភា រដ្ឋសភា ក៏ដូចជារដ្ឋាភិបាល នៅតែចាត់ទុក ថា “អភិបាលកិច្ចល្អ” នៅតែជាស្នូលនៃយុត្តិធម៌សង្គម ការអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច ប្រកប ដោយចីរភាព និងសមធម៌។
ឯកឧត្តមបណ្ឌិតបានបន្តថា ដើម្បីពង្រឹងអភិបាលកិច្ចល្អ រាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តកំណែទម្រង់ដោយឥតរាថយ ក្នុងវិស័យសំខាន់ៗរួមមាន ៖ (១) ការប្រយុទ្ធ ប្រឆាំងនឹងអំពើរពុករលួយ (២) ច្បាប់និងប្រព័ន្ធយុត្តិធម៌ (៣) រដ្ឋបាលសាធារណៈ (៤) ម្លាំងប្រដាប់អាវុធ ។ ទិសដៅសំខាន់បំផុត គឺ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសា-ធារណៈ កំណែទម្រង់ដីធ្លី កំណែទម្រង់ព្រៃឈើនិងជលផល។
នៅទីបញ្ចប់ ឯកឧត្តមបណ្ឌិតប្រធាន មានជំនឿនិងសង្ឃឹមយ៉ាងមុតមាំថា ការពិភាក្សាលើប្រធានបទ ស្តីពី “ ធ្វើការរួមគ្នា ដើម្បីជំរុញកំណែទម្រង់លើ អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា” នឹងមានចេញជាអនុសាសន៍បន្ថែមទៀតក្នុងការយកមកធ្វើជាដំណោះស្រាយ ចំពោះបញ្ហាប្រឈមទាំងនេះ។
បន្ទាប់ពីបានបញ្ចប់ការថ្លែងសុន្ទរកថាបើក ឯកឧត្តមបណ្ឌិតប្រធានក៏បានផ្តល់បទ-សម្ភាសន៍មួយចំនួនពាក់ព័ន្ធទៅនឹងប្រធានបទខាងលើនេះ ជូនដល់ អ្នកសារព័ត៌មាន ហើយឯកឧត្តមក៏បានបន្តធ្វើជាវាគ្មិន ដើម្បីផ្តល់ឱកាសដល់អង្គសន្និសីទទាំងមូល មានសំនួរ ក្នុងនោះមានប្រជាពលរដ្ឋមកពី សហគមន៍នានា ជនជាតិភាគតិចព្នង កួយ និងតំណាងយុវជនបានលើកជាសំនួរ ហើយឯកឧត្តមក៏បានធ្វើការបកស្រាយជូនផងដែរ។

គណៈកម្មការទី៣


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី