Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម ម៉ុង ប្ញទ្ធី ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន

   ថ្ងៃទី 9 ខែតុសា ឆ្នាំ2024
com3_8_10_2014_1 com3_8_10_2014_2
com3_8_10_2014_3 com3_8_10_2014_4

នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដឹក​នាំកិច្ចប្រជុំអន្តរ​គណៈកម្មការព្រឹទ្ធសភា ជាមួយនឹង​ឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន និង​សហការី ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ​ពិធីសារ​ណាហ្គូ​យ៉ា ស្តីពីសិទ្ធិទទួលផលពីធនធាន សេនេទិក និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធន​ធាន​សេនេទិកដោយស្មើភាព និងសមធម៌ នៃអនុសញ្ញាសហប្រជាជាតិស្តីពី ជីវៈចម្រុះ។    
គោលបំណងនៃសេចក្តីព្រាងច្បាប់នេះ គឺដើម្បីចែករំលែកដោយស្មើភាព និងសមធម៌ នូវ​ផល​ប្រយោជន៍ពីការប្រើប្រាស់ធនធានសេនេទិក រួមទាំងការទទួលធនធានសេនេទិក និងការផ្ទេរ​បច្ចេក​​វិទ្យាពាក់ព័ន្ធឲ្យបានសមស្រប ដោយយកចិត្តទុកដាក់លើសិទ្ធិទាំងអស់លើធន​ធាន​ និងបច្ចេក​វិទ្យាទាំងនោះ និងការផ្តល់ហិរញ្ញប្បទានសមស្រប ដែលជាហេតុនាំដល់ការអភិរក្សជីវៈចម្រុះ និង​ការប្រើប្រាស់សមាសភាព របស់វាដោយនិរន្តរភាព៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី