ឯកឧត្តម ម៉ុង ប្ញទ្ធី ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន
ថ្ងៃទី 8 ខែតុសា ឆ្នាំ2025
នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងសហការី ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារណាហ្គូយ៉ា ស្តីពីសិទ្ធិទទួលផលពីធនធាន សេនេទិក និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានសេនេទិកដោយស្មើភាព និងសមធម៌ នៃអនុសញ្ញាសហប្រជាជាតិស្តីពី ជីវៈចម្រុះ។
គោលបំណងនៃសេចក្តីព្រាងច្បាប់នេះ គឺដើម្បីចែករំលែកដោយស្មើភាព និងសមធម៌ នូវផលប្រយោជន៍ពីការប្រើប្រាស់ធនធានសេនេទិក រួមទាំងការទទួលធនធានសេនេទិក និងការផ្ទេរបច្ចេកវិទ្យាពាក់ព័ន្ធឲ្យបានសមស្រប ដោយយកចិត្តទុកដាក់លើសិទ្ធិទាំងអស់លើធនធាន និងបច្ចេកវិទ្យាទាំងនោះ និងការផ្តល់ហិរញ្ញប្បទានសមស្រប ដែលជាហេតុនាំដល់ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់សមាសភាព របស់វាដោយនិរន្តរភាព៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ