Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិតម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្ថានីយ៍វិទ្យុពន្លឺត្រៃរតន៍ បុណ្យឆ្លងកុដិ និងបញ្ចុះបឋមសិលាសាងសង់កុដិថ្មី (ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤)

   ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2024
cm3-09-08-2014-3
cm3-09-08-2014-4 cm3-09-08-2014-5

នៅវត្តប្រាសាទនាងខ្មៅ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍វិទ្យុពន្លឺត្រៃរន៍ បុណ្យឆ្លងកុដិ និងបញ្ចុះបឋមសិលាសាងសង់កុដិថ្មីចំនួន០១ខ្នង(បណ្តោយ៣០ម៉ែត្រនិងទទឹង១២ម៉ែត្រ) ដែលមានមន្ត្រីរាជការ ព្រះសង្ឃ លោកតា លោកយាយ ប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមជាង៦០០នាក់។
ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តមបណ្ឌិតប្រធាន បានកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះសព ព្រះគ្រូអគ្គសារោសំ ឡាំ ព្រះចៅអធិការវត្ត ព្រះមុនិបាលោជួន សក្កដា នាយកសាលាពុទ្ធិកបឋមសិក្សា នាយកវិទ្យុពន្លឺត្រៃរន៍ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធសាសនិកជនទាំងអស់ ដែលបានរួមគ្នាទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើន។ ឯកឧត្តមបណ្ឌិតប្រធាន បានមានប្រសាសន៍បន្តថា សមិទ្ធិផលដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងអំពីការរួមចំណែកក្នុងការលើស្ទួយវិស័យ ព្រះពុទ្ធសសានាឲ្យមានការ រីកចម្រើន សំដៅពង្រឹងវិស័យព្រះពុទ្ធសាសនា សក្តិសមជាទីគោរពសក្ការៈបូជារបស់ពុទ្ធបរិស័ទ ធានាដល់សេច-ក្តីថ្លៃថ្នូរ គង់វង្ស ស្ថិតស្ថេរយូរអង្វែងនៃព្រះពុទ្ធសាសនា ពង្រឹងការប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ ក្នុងឱកាសនោះ ព្រះគ្រូមុនិបាលោជួន សក្កដា ក៏បានធ្វើរបាយការណ៍សាងសង់សង្ខេប រាយការណ៍ជូនគណៈ-អធិបតី រួមមាន ស្ថានីយ៍វិទ្យុពន្លឺត្រៃរតន៍ និងកុដិ០១ខ្នងកម្ពស់០២ជាន់ សរុបទឹកប្រាក់អស់ចំនួន១២១ ៦៥០ដុល្លារ និងគ្រោងបញ្ចុះបឋមសិលាសាងសង់កុដិ សាលាបាលីថ្មី០១ខ្នងទៀត អស់ទឹកប្រាក់ចំនួន ១៤២ ០០០ដុល្លារ ហើយព្រះគ្រូក៏បានស្នើសុំឯកឧត្តមបណ្ឌិតប្រធាននិងលោកជំទាវ ជួយឧបត្ថម្ភគាំទ្រក្នុងការកសាងកុដិថ្មី ដែលត្រូវបញ្ចុះបឋមសិលាសាងសង់ដោយឯកឧត្តមបណ្ឌិតប្រធាននៅកម្មវិធីបន្ទាប់នេះ។
ជាការឆ្លើយតប ឯកឧត្តបណ្ឌិតប្រធាន បានមានប្រសាសន៍ថា ឯកឧត្តមពុំទាន់ឆ្លើយតបបានភ្លាមៗនោះទេ ចាំពិនិត្យមើលជាក់ស្តែងជាមុនសិន ពីព្រោះគ្រប់សមិទ្ធិផលទាំងអស់នៅក្នុងបរិវេណវត្ត ក៏ដូចជានៅទូទាំងឃុំរវៀងនេះ ពុំចាំបាច់ស្នើសុំនោះទេ គឺ ឯកឧត្តមចុះទៅពិនិត្យមើលជាក់ស្តែង ឃើញថាចាំបាច់ហើយមានផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ឯកឧត្តមសាងសង់ជូនតែម្តង។
សូមបញ្ជាក់ថា ស្ថានីយ៍វិទ្យុពន្លឺត្រៃរន៍ FM 97…30MHz ជាវិទ្យុព្រះពុទ្ធសាសនា និងការអប់រំ មានកម្លាំង ផ្សាយគ្របដណ្តប់នៅទូទាំងខេត្តចំនួន០៤ គឺ ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងមួយផ្នែកនៃស្រុកស្អាង និងស្រុកកោះធំ ស្ថិតក្នុងខេត្តកណ្តាល។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រធាន ក៏បាននាំយកបច្ច័យចំនួន១លានរៀលប្រគេនដល់វត្តបុរាណ និវេសន៍ប្រសាទនាងខ្មៅ ប្រគេនសមណសិស្ស២១០អង្គ ក្នុងមួយអង្គទទួលបានប្រាក់ចំនួន២ម៉ឺនរៀល ជូនតាជី យាយជី៥០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស០១ដុំនិងប្រាក់ចំនួន០១ម៉ឺនរៀល ជូនលោកគ្រូអ្នកគ្រូ២៣នាក់ ក្នុងម្នាក់ៗទទួលបាន ប្រាក់ចំនួន០២ម៉ឺនរៀល ប្រជាពលរដ្ឋ៣០០នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន០១ម៉ឺនរៀល យុវសិស្សកាយរិទ្ធនិងកាកបាទក្រហម ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន៥ពាន់រៀល ជូនសាលា បឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន នាងខ្មៅចំនួន៣០ម៉ឺនរៀល ជូនមណ្ឌលសុខភាពឃុំរវៀងចំនួន៣០ម៉ឺនរៀល ជូនសាលាឃុំរវៀងចំនួន៣០ម៉ឺនរៀល និងជូនក្រុមការងារសន្តិសុខ សណ្តាប់ធ្នាប់ចំនួន៣០ម៉ឺនរៀលផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី