Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអនុញ្ញាត គណៈប្រតិភូវិនិយោគមកពីប្រទេសថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

   ថ្ងៃទី 5 ខែវិច្ឆិការ ឆ្នាំ2024
com3_5_11_2013_1 com3_5_11_2013_2
នៅសាលសិក្ខាសាលាខាងជើងនៃព្រឹទ្ធសភា នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង១៤ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូវិនិយោគមកពីប្រទេសថៃ ដឹកនាំដោយអគ្គនាយករង ក្រុមហ៊ុន The Bang chak Petroleum PLC. ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ដើម្បីរកឳកាស មកវិនិយោគរួមគ្នានៅកម្ពុជា ដោយផ្ដោតសំខាន់ទៅលើវិស័យថាមពលអគ្គិសនីកកើតឡើងវិញ។

 ឯកឧត្តមបណ្ឌិតប្រធានក៏បានជូនផងដែរថា កុំថាឡើយវិនិយោគរួមគ្នា​ សូម្បីភាគីវិនិយោគថៃមកធ្វើការវិនិយោគតែឯង ក៏បានដែរ ដោយឯកឧត្តមបណ្ឌិត ប្រធានបានសន្យាថា ក្នុងនាមសមាជិកព្រឹទ្ធសភានិងក្នុងនាមប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ឯកឧត្តមសូមស្វាគមន៍និងរង់ចាំជួយគ្រប់បែបយ៉ាងទាំងអស់ សូម្បីតែផ្លូវច្បាប់ ក្នុងនោះឯកឧត្តមក៏បានជុំរុញឲ្យ ទៅទំនាក់ទំនងផ្ទាល់ជាមួយនឹងCDCក៏បាន តាមរយៈឯកឧត្តមបណ្ឌិតក៏បាន។
ប្រធានគណៈប្រតិភូក៏បានសន្យាដែរថា នៅពេ​លត្រលប់ទៅប្រទេសថៃវិញ លោកនឹងបញ្ជូនអ្នកសិក្សាស្រាវជ្រាវមកធ្វើការ ទំនាក់ទំនងជាមួយឯកឧត្តមបណ្ឌិតប្រធាន ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់មុននឹងមកធ្វើការវិនិយោគនៅកម្ពុជា។
ឈ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតប្រធានក៏បានអញ្ជើញគណៈប្រតិភូ ទៅធ្វើទស្សនកិច្ចនៅតំបន់កែវផុសនៃខេត្ត ព្រះសីហនុ ដើម្បីបានឈ្វេងយល់ អំពី វិស័យដែលពាក់ព័ន្ធនឹងគោលបំណងមកធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះមាន: ចម្កាដូងប្រេង ដែលមានទំហំ១៤.០០០ហិកតា និងរោងចក្រចម្រាញ់ដូងប្រេងចំនួន០២ ដែលរោងចក្រទី០១ អាចចម្រាញ់ប្រេងដូងបាន៣០តោនក្នុងមួយម៉ោង និងរោងចក្រទី២ អាចចម្រាញ់ប្រេងដូងបាន៦០តានក្នុងមួយម៉ោង ហើយជាពិសេសនោះ គឺ ទំនិញឆ្លងកាត់តំបន់នោះភាគច្រើនជាទំនិញដែលនាំចូលមកពីប្រទេសថៃតែម្ដង។
ជាការឆ្លើយតប ដោយសារពេលវេលាមិនអនុញ្ញាត ប្រធានគណៈប្រតិភូវិនិ-យោគមកពីប្រទេសថៃ បានស្នើរសុំអញ្ជើញ គណៈប្រតិភូគណៈកម្មការទី៣នៃព្រឹទ្ធសភាទៅទស្សនកិច្ចសិក្សាឈ្វេងយល់លើវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់ គណៈកម្មការ ក៏ដូចជាសិក្សាឈ្វេងយល់ អំពី សភាថៃផងដែរ។
ឯកឧត្តមបណ្ឌិតប្រធានបានឯកភាព ដោយបានស្នើរសុំប្រធានគណៈប្រតិភូវិនិយោគថៃ ធ្វើលិខិតអញ្ជើញជាផ្លូវការ ដើម្បីគណៈកម្មការមានឯកសារយោងក្នុងការរៀបចំ បែបបទស្នើរសុំការអនុញ្ញាតពីសម្ដេចប្រធានព្រឹទ្ធសភា។
ជាលទ្ធផល គណៈប្រតិភូក៏បានឯកភាពរៀបចំលិខិតផ្លូវការតាមការស្នើរសុំរបស់ ឯកឧត្តមបណ្ឌិតប្រធាន។

រូបភាព និងខឹ្លមសារ៖លេខាធិការអមគណៈកម្មការទី៣


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី