Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញធ្វើបាឋាកថា ស្តីអំពី ភាពជោគជ័យនៃសហគ្រិនកម្ពុជា

   ថ្ងៃទី 16 ខែសីហា ឆ្នាំ2024

com3_16_08_2013_1 com3_16_08_2013_2
រាជធានីភ្នំពេញ : នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញជាវាគ្មិនកិតិ្តយសដើម្បីធ្វើបាឋាកថា ស្តីអំពី ភាពជោគជ័យនៃសហគ្រិនកម្ពុជា ជូនដល់អ្នកចូលរួម អញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន រួមមាន ពាណិជ្ជករ និស្សិត បញ្ញវ័ន គ្រប់លំដាប់ថ្នាក់ ដែលរៀបចំឡើងដោយមជ្ឈ- មណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។
នាឳកាសធ្វើបាឋាកថានេះ ឯកឧត្តមបណ្ឌិត ក្នុងនាមជា ស្ថាបនិកនៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានធ្វើបទបង្ហាញ ចែករំលែកនូវបទពិសោធន៍នៃភាពជោគជ័យដែលក្រុមហ៊ុនបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ១៩៨៨រហូតមកដល់បច្ចុប្បន្ន ជា ពិសេសលើផ្នែកកសិ-ឧស្សាហកម្ម ដែលក្រុមហ៊ុនបាននឹងកំពុងធ្វើអាជីវកម្មយ៉ាងសកម្មនៅខេត្តព្រះសីហនុ ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់អ្នកដែលអញើ្ជញចូលរួមក្នុងអង្គពិធីទាំងអស់ព្រមទាំងមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលបានរៀបចំឲ្យមានកម្មវិធីនេះឡើង និងបានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ សូមបន្តសកម្មភាពអាជីវកម្មរបស់ខ្លួនជាប្រក្រតី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និង រក្សាស្ថេរភាព និងសន្តិសុខសង្គម ឲ្យបានគង់វង្ស នាពេលបច្ចុប្បន្នភាពនេះ៕

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី