Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញចុះជួបសំណេះសំណាលជាមួយ បុគ្គលិកកម្មករកំពង់ផែឧកញ៉ា ម៉ុង និងបុគ្គលិកកម្មករ កសិដ្ឋានចិញ្ចឹមជ្រូក

   ថ្ងៃទី 5 ខែសីហា ឆ្នាំ2024

com3_05_08_2013_1
com3_05_08_2013_2 com3_05_08_2013_3
ខេត្តព្រះសីហនុ : នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃ ព្រឹទ្ធសភា និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ រួមដំណើរដោយមន្រ្តីអ្នកមុខអ្នកការ ក្រោមឳវាទមួយចំនួន បានអញ្ជើញចុះជួបសំណេះសំណាលនិងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ បុគ្គលិក កម្មករ កម្ម ការិនី ដែលកំពុងបម្រើការងារ នៅកំពង់ផែឧកញ៉ា ម៉ុង និងកសិដ្ឋានចិញ្ចឹមជ្រូក ក្រុមហ៊ុន អឹមភីក អេស៊ីអិមស៊ីខេមបូឌា ដែលមានទីតាំងស្ថិតនៅ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៥នៃរដ្ឋសភា នៅឯ មូលដ្ឋានរបស់ខ្លួន តាមបណ្តាខេត្តជិត ឆ្ងាយទូទាំង ព្រះរាជាណាចក្រកម្ពុជា ហើយបានវិលត្រឡប់មកបំពេញ ការងាររបស់ខ្លួនវិញ តាមកាលកំណត់។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ កម្មការិនីទាំងអស់ដែលបាន ចំណាយពេលវេលា ទៅបំពេញតួនាទី ជាពលរដ្ឋល្អក្នុងការអញ្ជើញទៅបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី៥ នេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដ៏ល្អឲ្យបន្តការកសាងនិងអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្រ្ត និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីធ្វើឲ្យប្រទេស ជាតិ កាន់តែមានការ រីកចម្រើនឡើងជាលំដាប់ ដែលចូលរួមចំណែកកាត់បន្ថយនូវភាពក្រីក្រក្នុងប្រទេស។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ កម្ម ការិនី ទាំងអស់កុំឲ្យមានការភ័យខ្លាច ចំពោះពាក្យសម្តីមួយចំនួន ដែលជនខិលខូចដើរនិយាយបង្ខូច និងញុះញង់ ថាកើតមានភាពអសន្តិសុខ និងភាពចលាចល់ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់នៃការបោះឆ្នោត។ ជាពិសេស ឯកឧត្តមបណ្ឌិត បានពន្យល់ដល់ បុគ្គលិក កម្មករ កម្មការិនីទាំងអស់ត្រូវរក្សា ភាពហ្នឹងហ្ន ដោយកុំមានភាព ច្របូកច្របល់ ហើយសូមឲ្យប្រកបកិច្ចការងាររបស់ខ្លួនតាមតួនាទី និងភារកិច្ចរាងៗខ្លួន។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានមានប្រសាសន៍បន្តទៀតថា ស្ថានភាពមុនពេលបោះឆ្នោត និងក្រោយពេលបោះ ឆ្នោត គឺសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រទេសនៅដដែល ព្រោះថាតាមលទ្ធផលបោះឆ្នោត បណ្តោះអាសន្ន ដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញជូននោះ សបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា ជាអ្នកទទួលបានសម្លេងគាំទ្រច្រើនជាងគណបក្សដទៃទៀត ដូច្នេះមានន័យថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតែទទួលបានតួនាទី ជានាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា សម្រាប់អាណត្តិទី៥ ដើម្បីបន្ត ដឹកនាំប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនសម្បុររុងរឿង ។
ជាចុងបញ្ចប់ឯកឧត្តមបណ្ដិត ក៏បានលើកឡើងពីការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដោយ គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាទាំង៣ ជាប្រមុខ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានខិតខំកសាងប្រទេសចាប់តាំងពីបាតដៃទទេ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានអ្វីៗគ្រប់បែបយ៉ាង និងមានសុខសន្តិភាពគ្រប់ទីកន្លែងនៅទូទាំងប្រទេស ៕

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី