Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់រោងចក្រចម្រាញ់ដូងប្រេងទី២ នៅអន្លង់ក្រពើ ខេត្តព្រះសីហនុ

   ថ្ងៃទី 21 ខែកក្កដា ឆ្នាំ2024

com3-21-07-2013_1

com3-21-07-2013_2

នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិតម៉ុង ឫទ្ធី ប្រធានគណៈ​​​កម្មការទី ៣នៃ ព្រឹទ្ធសភា​ បាន អញ្ជើញ ​​​ជាអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធីបញ្ជុះបឋមសិលាសាងសង់​​​រោង​​ច​ក្រចម្រាញ់ដូងប្រេងរបស់ក្រុមហ៊ុនម៉ុង ឫទ្ធី វិនិយោគទុន ដំណាំដូងប្រេងកម្ពុជាទីពីរ ដែល​​​​​មាន​​​ទីតាំងស្ថិតក្នុង ភូមិអន្លង់ក្រពើ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមនិងការ​​​អញ្ជើញ​​ចូលរួមពីភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងនិយោជិក-កម្មករ ប្រមាណ ២.៥០០នាក់។

com3-21-07-2013_3

com3-21-07-2013_4

នាឱកាសនេះ​ ឯកឧត្តម បណ្ឌិត បាន​​​ពាំនាំ​​​សេច​​​​ក្តី​​​​នឹករលឹកសួរសុខទុក ពីសំណាក់​​​សម្តេចទាំង៣ គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល​​​ជានិច្ច​​ជាកាល​​​សម្តេច​​ទាំង៣ តែងតែ គិតគូរដល់សុខទុក និងជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនអង្គពិធីជាថ្មីម្ដងទៀត​​​ពីការសាងសង់​​​រោង​​​ចក្រចម្រាញ់ដូងប្រេងដ៏ទំនើបជាមួយនឹងបច្ចេកវិទ្យាថ្មី លើផ្ទៃដីទំហំ៥០​ហិចតា ដែលមាន​​​សមត្ថភាព​​ផលិតផ្លែដូងស្រស់១,០០០តោន ក្នុងមួយថ្ងៃ ។ រោងចក្រនេះត្រូវចំណាយប្រាក់​​​សាង​​​​​ស​ង់ប្រហែល ២០លានដុល្លារ ក្នុងនោះរួមមានសំណង់រោងចក្រចម្រាញ់ដូងប្រេង អាង​​ស្ដុក​​​ប្រេងដូង អគារការិយាល័យ និងផ្ទះស្នាក់នៅរបស់និយោជិត-កម្មករ ព្រមទាំងហេដ្ឋា​​​រចនា​​​សម្ព័ន្ធ ។ជាទីបញ្ចប់​ ឯកឧត្តម បណ្ឌិត បានផ្ដាំផ្ញើរដល់និយោជិត-កម្មករ ឲ្យខិតខំយកចិត្តទុក​​ដាក់​​​​ការងារឲ្យបានល្អ និងកុំធ្វើចំណាកស្រុកដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ​​​ឲ្យរីក​​ចំរើន​​រុង​​រឿង​​បន្ថែមទៀតនាពេលអនាគត និងផ្ដាំផ្ញើរអង្គពិធីទាំងមូល ក៏ដូចជាប្រជាជន​​ដែល​​​រស់​​នៅក្នុងតំបន់នេះឲ្យអញ្ជើញទៅបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ហើយ ត្រូវជ្រើសរើសយកគណបក្សណាដែលជួយលើកតម្កើងកំរិតជីវភាពរបស់បងប្អូនឲ្យប្រសើរឡើង៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី