Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម បណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា

   ថ្ងៃទី 11 ខែកក្កដា ឆ្នាំ2024
com3_11_07_2013_1
នាព្រឹក ថ្ងែទី 10 ខែ កក្កដា ឆ្នាំ 2013 ឯកឧត្តម បណ្ឌិត ម៉ុង ប្ញទ្ធីប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភារួមដំណើរ ជាមួយ  ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត ទេសរដ្ខមន្រ្តី និង រដ្ខមន្ត្រីក្រសួងបរិស្ថាន បានជួបសំណេៈសំណាលជា មួយក្រុមប្រឹក្សាភូមិ ឃុំចំនួន  921 នាក់ ដើម្បីចុះសួរ សុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលការអភិវឌ្ឍន៍របស់ ក្រុមប្រឹក្សាភូមិឃុំ ពិធីនេះបានបារព្ធនៅភូមិថ្មី  ឃុំ រវៀង ស្រុក សំរោង ខេត្តតាកែវ ។
នាឱកាសនេះដែរ ឯកឧត្តម បណ្ឌិត ប្រធានគណៈកម្មការ ទី៣ បានពាំនាំសេចក្តីនឹករលឹក សួរសុខទុក្ខ ពីសំណាក់ សម្តេចទាំង 3 គឺ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចទាំង3តែងតែគិតគូដល់ប្រជារពលរដ្ឋទាំងអស់ ទូទាំងប្រទេស ក្នុងការដឹកនាំកសាង និងការពារប្រទេស អស់ជាច្រើនឆ្នាំកន្លងមក ធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ  ដោយសំរេចបានសមិទ្ធិផលធំៗ ជូន ប្រជាជន និងប្រទេសជាតិជាច្រើនរាប់មិនអស់ ។

ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត បានផ្តាំផ្ញើដល់ក្រុមប្រឹក្សា ភូមិឃុំទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបំរើផល ប្រយោជន៍ជូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងរក្សាឲ្យបាននូវសណ្តាប់ឆ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពជូន ភូមិ ឃុំ ឲ្យបានល្អប្រសើរ ។
បន្ទាប់មក នៅព្រឹកថ្ងៃ ខែ ឆ្នាំដដែល ឯកឧត្តម បណ្ឌិត ម៉ុង ប្ញទ្ធី បានអញ្ចើញពិនិត្យមើល សមិទ្ធិផលនានាដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ ត្រពាំងស្តុក ឃុំ រវៀង ស្រុក សំរោង ខេត្ត តាកែវ រួមមាន ៖
1.ផ្លូវលំក្នុងភូមិត្រពាំងស្តុក ប្រវែង 3,300 ម៉ែត្រ និងដាក់លូបេតុងចំនួន 4 កន្លែង ។
2.ជួសជុល និងសាងសង់ទំនប់ទឹក ភ្នំជីសូរ មានទទឹងប្រវែង 141ម៉ែត្រ បណ្តោយ 520ម៉ែត្រ ជំរៅ 3.5ម៉ែត្រ និងទទឹងខ្នងទំនប់ 4ម៉ែត្រ សរុបប្រវែង 2,172ម៉ែត្រ អាចស្តុកទឹកបានចំនួន 230,000 ម៉ែត្រគួប ជាមួយនឹងជណ្តើរ 4 កន្លែង ព្រមទាំងដាក់លូ ចំនួន 4 កន្លែងថែមទៀត។

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី