Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ព្រះករុណា ព្រះនរោត្តម សីហមុនី យាងទតតំបន់កសិឧស្សាហកម្មដំណាំដូងប្រេង និងរោងចក្រចំរាញ់ដូងប្រេង

   ថ្ងៃទី 11 ខែកក្កដា ឆ្នាំ2024
com3_11_07_2013_2 com3_11_07_2013_3
ថ្ងៃទី០៨ ខែកក្កដា ​ឆ្នាំ២០១៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត អមដង្ហែដោយផ្ទាល់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័ន របស់ព្រះរាជាណាចក្រកម្ពុជា ស្តេចយាង និងអញ្ជើញ ធ្វើដំណើរ តាមព្រះទីនាំរថយន្តបឺសធំ៤៥កៅអី ពីព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាត់តាមផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តព្រះសីហនុ ដើម្បីស្តេចយាងទត និងទស្សនាសមិទ្ធផលរីកចំរើនលើគ្រប់វិស័យ​ របស់សង្គមជាតិ ក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រជារាស្រ្តកម្ពុជា តាមរយះការស្ថាបនា កសាងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត មានជាអាថ៍ ផ្លូវ ស្ពាន សាលារៀន បណ្តាញអគ្គិសនី ប្រព័ន្ធធារាសាស្រ្តកសិកម្ម ប្រភពទឹកស្អាត មណ្ឌលសុខភាព វត្តអារាម និងសមិទ្ធផលសង្គមដ៏ទៃទៀត ជាពិសេស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានស្វែងយល់ ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជារាស្រ្ត ជាកូនចៅរបស់ព្រះអង្គ នៅតាមទី ប្រជុំជន និងតំបន់ជនបទដាច់ស្រយាល របស់ព្រះរាជាណាចក្រកម្ពុជា ។

ព្រះអង្គសប់ព្រះរាជហឫទ័យ បន្តរនូវព្រះរាជដំណើរលើកំណាត់ផ្លូវជាតិលេខ៤ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ ខេត្ត ព្រះសីហនុ ដើម្បីទត និងទស្សនាតំបន់កសិកម្ម និងកសិឧស្សាហកម្ម ចំការដូងប្រេង និង​រោងចក្រចំរាញ់ប្រេងដូង របស់ឯកឧត្តម ឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ។
ព្រះរាជវត្តមាន និងវត្តមាននៃការយាងដល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានការថ្វាយនូវ ព្រះរាជវ័ន្ធនៈកិច្ច ស្វាគមន៍ យ៉ាងស្និតស្នាលរាក់ទាក់ ប្រកបដោយសេចក្តីគោរពកាត្តញ៉ូតាធម៌ យ៉ាងជ្រាលជ្រៅជាទីបំផុត ពីឯកឧត្តម ឧកញ៉ា ម៉ុង​ ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងជាស្ថាបនិក ក្រុមហ៊ុន​ ម៉ុង ឫទ្ធី គ្រុប ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាមន្រ្តីថ្នាក់ដឹកនាំ បុគ្គលិក កម្មករ កម្មការិនី នៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ជាច្រើនរូបទៀត។
ឯកឧត្តម ឧកញ៉ា ម៉ុង ឫទ្ធី បានអោយដឹងថា នៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ១៩៩៧ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដាំកូនដូងប្រេងជាលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ហើយដែលរហូត មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើការដាំដុះបានលើផ្ទៃដីទំហំ១៤០០០ហិកតា​ ។ ដោយឡែកនៅឆ្នាំ២០០២ ក្រុមហ៊ុនបាន សាងសង់រោងចក្រចំរាញ់ប្រេងដូង ដែលមានកំលាំងផលិត៥តោន ក្នុងមួយម៉ោង ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានពង្រីកកំលាំងផលិត រហូតដល់៣០តោនផ្លែស្រស់ក្នុងមួយម៉ោង ។
នាព្រឹកថ្ងៃទី០៩ ខែកក្កដា​ឆ្នាំ២០១៣ ឯកឧត្តម បណ្ឌិត ម៉ុង​ ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានចូលរួមព្រះរាជពិធីបុណ្យរុក្ខទិវា ក្រោមព្រះរាជធិបតីភាព និងអធិបតីភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត  និង សម្តេចអគ្គមហាពញ៉ាចក្រី ហេង​ សំរិន ប្រធានរដ្ឋសភាជាតិ និង សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជពិធីនេះ ប្រារពនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី