Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ពិនិត្យទំនប់ទឹក

   ថ្ងៃទី 19 ខែមិថុនា ឆ្នាំ2024

com3_19_06_2013_1 com3_19_06_2013_2
ក្រោយពីទទួលបាននូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលកីឡានិងបាល់ទាត់ជាតិ នៅក្នុងស្រុកបាទី តម្រូវឲ្យ លោក ម៉ុង រិទ្ធថា អគ្គនាយក ក្រុមហ៊ុនសំណង់ក្មេងវត្ត ជួសជុល ស្តារទំនប់ ទឹក ដែលមាន ទីតាំង ស្ថិតនៅជើងភ្នំជីសូរ ដើម្បីយកទឹកជូនប្រជាជនភូមិត្រពាំងស្តុក ប្រើប្រាស់ស្រោចស្របស្រែ ចំការ និងដំណាំ បន្លែ- បង្ការផ្សេងៗបាន នារដូវប្រាំង ។

នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៣ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយខេត្តតាកែវ បានដឹកនាំគណៈប្រតិភូក្រុមការងារ វាស់វែងសិក្សាគម្រោងប្លង់ រួមទាំងលោក ម៉ុង រិទ្ធថា អគ្គនាយក ក្រុមហ៊ុន សំណង់ក្មេងវត្ត ដើម្បីអនុវត្តការងារ ជួសជុលទំនប់នេះ ឲ្យទាន់ មុនពេលភ្លៀងធ្លាក់ខ្លាំង ក្នុងរដូវវស្សានេះ ព្រមទាំងបានជួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ ដែលនឹងត្រូវទទួលបានទឹក ប្រើប្រាស់ ពីទំនប់ដែលត្រូវស្តារនេះក្នុងពេលដ៏ខ្លីខាងមុខ។
សូមរំលឹកផងដែរថា ទំនប់ទឹកនេះបានចាប់ផ្តើមសាងសង់ឡើងដោយប្រើកម្លាំងពលកម្ម ក្នុងសម័យកម្ពុជាប្រជា- ធិបតេយ្យ ក្នុងឆ្នាំ ១៩៧៦ កាលនោះ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ក៏បានចូលរួមរែកដីសាងសង់ទំនប់នេះផងដែរ អស់រយៈពេល ៣៧ឆ្នាំកន្លងមក ទំនប់នេះត្រូវរីងរាក់អស់ទៅហើយ ដោយសារតែមិនដែលបានថែទាំ និងជួស- ជុល ។
គូសបញ្ចាក់ថា ភូមិត្រពាំងស្តុក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ គឺជាទីកន្លែងកំណើតរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី និងជាទីកន្លែងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានដែលរូប ឯកឧត្តមបណ្ឌិត និងលោកជំទាវ ត្រូវបាន ពួកខ្មែរក្រហម បង្ខំអោយរៀបការ ចំនួន១៣គូរ នៅទីនេះ ។

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី