Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ចុះពិនិត្យការងារសាងសង់អគារសិក្សាចំនួន ០៣ខ្នង ស្ថិតនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង៨ព្រឹក)

   ថ្ងៃទី 4 ខែមិថុនា ឆ្នាំ2024

com2_03_06_2013_1 com2_03_06_2013_2
ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភារួមនិងសហការីបានអញ្ជើញពិនិត្យការងារសាង- សង់ អគារសិក្សា 0១ខ្នង មាន០៦បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅសាលាបឋម សិក្សាត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលកំពង់សាសង់ ហើយជាលទ្ធផលសម្រេច បាន ៤០%។

-អគារសិក្សា ០១ខ្នង មាន០៦បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាវាលពន់ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែល រហូតមកដល់ពេលនេះការងារសាងសង់សម្រេចបានប្រហែល ២៥%។
-និងអគារសិក្សា ០១ខ្នងទៀត មាន០៦បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាបឋមសិក្សាព្រៃវែង ឃុំប្រាំបីមុម ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ ការងារសាងសង់សម្រេចបានប្រហែល ៣០%។
ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងបី សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ- កម្ពុជា ដែលជានិច្ចកាលសម្តេចទាំងបី តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ ការលំបាក និង ការខ្វះខាតរបស់ប្រជាពល- រដ្ឋនៅទូទាំងប្រទេស និងជំរុញកិច្ចអភិវឌ្ឍន៍ប្រទេសអោយមានការរីកចំរើនលើគ្រប់ វិស័យ។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា បច្ចុបុ្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខ បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះវិស័យអប់រំសិក្សាធិការជាតិ ត្រូវបានរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត តាមរយៈការ សាងសង់អាគារសិក្សាចាប់ពី ទីប្រជុំជនរហូតដល់ជនបទដាច់ស្រយាលនៅទូទាំងប្រទេស ធ្វើយ៉ាងណាឲ្យសាលារៀនខិតនៅជិតផ្ទះប្រជាពលរដ្ឋ និង ងាយស្រួលឲ្យកូនចៅរបស់ប្រជាពលរដ្ឋបានចូលរៀន គ្រប់ៗគ្នា។
ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើដល់ក្រុមជាងទាំងអស់ធ្វើយ៉ាងណាប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីធ្វើឲ្យអគារសិក្សា សាងសង់ តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវនិងរួចរាល់តាមកាលកំណត់។
ឯកឧត្តមបណ្ឌិត ក៏បាននាំយកអំណោយអនុស្សាវរីយ៍មាន សារុងនិងថវិកាមួយចំនួនចែកជូនដល់លោកគ្រូ អ្នកគ្រូ សិស្សា- ​​នុសិស្ស អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងឱកាសនោះផងដែរ។

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី