Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម ប្រាក់ ចំរើន ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៣ ចុះសួរសុខទុក្ខ ប្រជាជនដំណាក់អំពិលដែលទទួលរងគ្រោះធម្មជាតិ

   ថ្ងៃទី 28 ខែមីនា ឆ្នាំ2024
com3_28_03_2013_1 com3_28_03_2013_2
នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៣ ​ឯកឧត្តម ប្រាក់ ចំរើន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះទៅសួរសុខទុក្ខប្រជាជននៅស្រុកអង្គស្នួល ឃុំដំណាក់អំពិល ដែលបានទទួលរងគ្រោះដោយ គ្រោះធម្មជាតិ ភ្លៀងផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងខ្យល់កួច ដែលធ្វើឲ្យ រលំទ្រុងមាន់ ទុ្រងជ្រូក របើកស័ង្កសី ក្បឿង ផ្ទះ និងតូបលក់ដូរ ចំនួន១២គ្រួសារ។
ឯកឧត្តម ប្រាក់ ចំរើន បានឧបត្ថម្ភជាទឹកប្រាក់ក្នុងមួយគ្រួសារចំនួន ១០០.០០០ (ដប់ម៉ឺនរៀល) ដែលសរុប ជាទឹកប្រាក់ទាំងអស់គឺ ១.៥០០.០០០ (មួយលានប្រាំសែនរៀល)។ នៅឱកាសនោះផង ដែរ ប្រជាជននៅឃុំ ដំណាក់អំពិល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមានមោទនៈភាពជា ខ្លាំងដល់ ឯកឧត្តម ប្រាក់ ចំរើន ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងធនធានថវិការផ្ទាល់ ខ្លួនជាច្រើនក្នុងការជួយដល់ប្រជាពលរដ្ឋ។

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី