Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជូនប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល

   ថ្ងៃទី 3 ខែកក្កដា ឆ្នាំ2024

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១១ ឯកឧត្តម ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា បានអញ្ជើញចុះជួប សំណេះ​សំណាល​ជាមួយនឹងក្រុមប្រឹក្សា​ឃុំ និងប្រជាពលរដ្ឋ ព្រមទាំងនាំយកអំណោយ រួមមានធុងបាស់០១ឈុត មេក្រូ ០១គ្រឿង និង​ម៉ាស៊ីនភ្លើង០១គ្រឿង ជូន​ភូមិដំណាក់អំពិល ភូមិទម្លាប់ខ្ពស់ត្បូង និងភូមិព្រៃសំរោង​  ឃុំដំ​ណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។

          លោកស្រី ស៊ុំ កល្យាណ ប្រធានក្រុមប្រឹក្សាឃុំដំណាក់អំពិល បានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ​ឯកឧត្តម ប្រាក់ ចំរើន  សមាជិកព្រឹទ្ធសភា ដែលជានិច្ចកាល​តែង​តែ​យកចិត្ត​ទុកដាក់​ជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ​ដល់បងប្អូនប្រជាពលរដ្ឋ​ឃុំដំណាក់អំពិល​។

ជាមួយគ្នានោះដែរ​ លោកស្រីបានថ្លែង​អំណរគុណ​ដល់បងប្អូនប្រជាពលរដ្ឋ​ក្នុងដំណាក់​អំពិលទាំងអស់ដែល​បាន​​អញ្ជើញទៅ​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី០៣ ខែមិថុនា​ឆ្នាំ២០១២កន្លង​ទៅ​នេះ។​ លោក​ស្រី​បានបន្តថា​ ដើម្បីជាការតប​ស្នងដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ឃុំដំណាក់​អំពិល ក្នុង​នាម​លោកស្រីជា​មេឃុំនឹង​ខិត​​ខំបំពេញភារកិច្ច​ឲ្យអស់ពី​សមត្ថភាព​ដោះ​ស្រាយរាល់ការលំបាក​ និងសំណូម​ពរ​របស់​ប្រជា​ពលរដ្ឋឲ្យបាន​ល្អប្រ​សើរ ដើម្បីធ្វើយ៉ាងណាឲ្យ​ឃុំ​ដំ​ណាក់​អំពិល​មានការ​អភិវ​ឌ្ឍលើគ្រប់វិស័យ។

          ឯកឧត្តម ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា​ មាន​ប្រសាសន៍​សណេះ​សំ​ណាលសាក​សួរសុខទុក្ខដល់​ក្រុមប្រឹក្សាឃុំ​ និង​ប្រជាពលរដ្ឋទាំងបីភូមិនាឳ​កាសនោះថា​ សមាជិកក្រុមប្រឹក្សាឃុំ​ទាំងអស់ ត្រូវ​មាន​​សាមគ្គីភាព​ផ្ទៃក្នុង​ ខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ធ្វើជាគំរូល្អ និងធ្វើអំពើល្អដោយយកចិត្តទុកដាក់​ក្នុងការអនុវត្តការ​ងារ​នៅ​តាម​មូល​ដ្ឋាន​របស់ខ្លួនឲ្យបានល្អប្រសើរ ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំមាន​សុវត្ថិភាព។

          នាក្នុងឳកាសនោះដែរឯកឧត្តម ប្រាក់ ចំរើន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនូវការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេចទាំងបី ដែលមានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំង​បីតែង​តែយកចិត្តទុកដាក់អំពីសុខទុក្ខ​របស់​បង​ប្អូនប្រជា​ពល​រដ្ឋ​ ក៏ដូចជាប្រជាពលរដ្ឋនៅឃុំដំណាក់អំពិលទាំងមូល។

          ឯកឧត្តម ប្រាក់ ចំរើន បាននាំយកអំណោយ សម្ភារៈ និងថវិកាមួយចំនួនផ្តល់ជូន​ភូមិដំណាក់អំពិល ភូមិទម្លាប់ខ្ពស់ត្បូង និងភូមិព្រែសំរោង​  ក្នុងឃុំដំណាក់អំពិល ដែលក្នុងភូមិនីមួយៗទទួលបានធុងបាស់០១ឈុត មេក្រូ០១គ្រឿង ម៉ាស៊ីនភ្លើង០១គ្រឿង និងថវិកា៣០ម៉ឺនរៀល៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី