Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

គណៈកម្មការទី១០ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រថឡង់ដ៍
 ថ្ងៃព្រហស្បតិ៍ ទី​29 ខែកញ្ញា ឆ្នាំ​2022


នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគណៈប្រតិភូគណៈកម្មការស៊ើបអង្កេត អំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អព្រឹទ្ធសភា នៃព្រះរាជាណាចក្រថឡង់ដ៍ ដឹកនាំដោយឯកឧត្តម ឧត្តមនាវីឯក សិសថាវ៉ត វង្សសុវណ្ណ ប្រធានគណៈកម្មការ ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសមាជិក សមាជិកា ក្រុមមិត្តភាពកម្ពុជា-ថៃ ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា។

ក្នុងជំនួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគណៈប្រតិភូ នៃប្រទេសទាំងពីរ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារលើការបំពេញមុខងារស្នូលរបស់គណៈកម្មការទី១០ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការស៊ើបអង្កេត អំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អព្រឹទ្ធសភា នៃព្រះរាជាណាចក្រថឡង់ដ៍ ដោយផ្តោតជាសំខាន់លើវិស័យប្រឆាំងអំពើពុករលួយ ក្នុងការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរ សិក្សាស្វែងយល់ រវាងគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំង២ ឱ្យកាន់តែជិតស្និតបន្ថែមទៀត។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី