Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

តួនាទី ភារកិច្ច

 ថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ2024

តួនាទី ភារកិច្ច និងសមត្ថកិច្ច

របស់​គណៈ​កម្មការ​អង្កេត​ បោស​សម្អាត​ និង​ប្រឆាំង​អំពើ​ពុក​រលួយ​

- គណៈកម្មការ​អង្កេត​ បោស​សម្អាត​ និង​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ភារ​កិច្ច​ដូច​ត​ទៅ​៖
  • ផ្តួច​ផ្តើម​គំនិត​ស្នើ​ច្បាប់​ ឬ​ស្នើ​សុំ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ និង​ទទួល​ពិនិត្យ​ឲ្យ​យោបល់​លើ​សេច​ក្តី​ស្នើ​ច្បាប់​ សេច​ក្តី​ព្រាង​ច្បាប់​ ឬ​សេច​ក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​ និង​បញ្ហា​ទាំង​ពួង​ដែល​ពាក់​ព័ន្ធ​នឹង​សមត្ថ​កិច្ច​របស់​គណៈ​កម្មការ​
  • ផ្តួច​ផ្តើម​គំនិត​រៀប​ចំ​សវនាការ​ កិច្ច​ពិគ្រោះ​យោបល់​ វេទិកា​សាធារណៈ​ ឬ​សិក្ខា​សាលា​ជា​មួយ​ក្រសួង​ ស្ថាប័ន​ ឥស្សរ​ជនជាតិ​ អន្តរ​ជាតិ​ អ្នក​ជំនាញការ​ និង​សង្គម​ស៊ី​វិល​ ដើម្បី​ប្រមូល​ព័ត៌​មាន​ ឬ​ធ្វើ​បទ​បង្ហាញ​ពី​ការងារ​អ្វី​មួយ​ដែល​ជា​ប្រយោជន៍​ដល់​គណៈកម្មការ
  • អញ្ជើញ​តំណាង​រាជ​រដ្ឋា​ភិបាល​ ឬ​សមាជិក​រដ្ឋសភា​ ឬ​ម្ចាស់​សុំ​កែ​សម្រួល​ ឬ​អ្នក​ស្នើ​ច្បាប់​ ដែល​ជា​ម្ចាស់​សេចក្តី​ព្រាង​ច្បាប់​ ឬ​សេចក្តី​ស្នើ​ច្បាប់​ ឬ​បញ្ហា​ទាំង​ពួង​ មក​បំភ្លឺ​ចំពោះ​មុខ​គណៈកម្មការ
  • ទំនាក់​ទំនង​ជា​មួយ​គណៈកម្មការ​នានា​របស់​ព្រឹទ្ធ​សភា​ រដ្ឋ​សភា​ រាជ​រដ្ឋា​ភិបាល​ និងស្ថាប័ន​នានា​ ដើម្បី​ឈ្វេង​យល់​ជា​មុន​នូវ​រាល់​គំនិត​ផ្តួច​ផ្តើម​ ឬ​ការ​សម្រេច​លើ​សេចក្តី​ព្រាង​ច្បាប់​ សេចក្តី​ស្នើ​ច្បាប់​ សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​ ឬ​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​សមត្ត​កិច្ច​របស់​គណៈកម្មការ
  • ចុះ​បំពេញ​បេសកកម្ម​តាម​ក្រសួង​ ស្ថាប័ន​ និង​ភូមិ​ភាគ​ ដើម្បី​តាម​ដាន​ការ​អនុវត្ត​ច្បាប់​ ឬ​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​សមត្ថ​កិច្ច​របស់​គណៈកម្មការ​ បន្ទាប់​មក​ធ្វើ​របាយ​ការណ៍​ជូន​គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍​ និង​ព្រឹទ្ធ​សភា​ ផ្តល់​អនុសាសន៍​ជូន​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​
  • ពង្រឹង ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍​ សភា​បណ្តា​ប្រទេស​ក្នុង​តំបន់​ សកល​លោក​ និង​ស្ថាន​ទូត​នានា​ តាមរយៈ​ការ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ផ្លាស់ប្តូរ​បទ​ពិសោធន៍​ និង​កៀរគ​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ធនធាន​មនុស្ស ​និង​ព្រឹទ្ធ​សភា
  • សិក្សា​ស្រាវ​ជ្រាវ​ប្រមូល​ព័ត៌មាន​ ដែល​ពាក់​ព័ន្ធ​នឹងវិស័យ​ជា​សមត្ថ​កិច្ច​របស់​គណៈកម្មការ​ តាម​រយៈ​សារ​ព័ត៌​មាន​ជាតិ​ និង​អន្តរ​ជាតិ​ របាយការណ៍​របស់​ក្រសួង​ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ដោយ​ធ្វើ​ការ​វិភាគ​ វាយ​តម្លៃ​ ហើយ​រាយ​ការណ៍​អំពី​លទ្ធផល​ ដោយ​ភ្ជាប់​មក​ជា​មួយ​អនុសាសន៍​ ឬ​សំណូម​ពរ​ ប្រសិន​បើ​មាន​ ជូន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ និង​ព្រឹទ្ធសភា
  • បំពេញ​ការងារ​ផ្សេងៗ​ទៀត​ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ និង​ព្រឹទ្ធសភា​ ប្រគល់​ជូន​។

ឯកសារ​យោង៖ តួនាទី​ ភារកិច្ច​ និង​សមត្ថកិច្ច​ របស់​គណៈកម្មការ​ទី​១០