Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា អញ្ជើញមកដល់ខេត្តកំពង់ធំប្រកបដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ
 ថ្ងៃច័ន្ទ ទី​25 ខែមេសា ឆ្នាំ​2022
នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញមកដល់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រកបដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត។ ក្នុងឱកាសដែរ គណៈប្រតិភូគណៈកម្មការមកបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃ នៅលើទឹកដីខេត្តកំពង់ធំ ស្ថិតនៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕

អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី