Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្ត ឆ្នាំ២០១៩
 ថ្ងៃច័ន្ទ ទី​25 ខែមីនា ឆ្នាំ​2019

នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្ត ឆ្នាំ២០១៩ ប្រចាំស្រុកកណ្តាលស្ទឹង នៅឃុំអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់អំពីគោលបំណងនៃអង្គសន្និបាតនេះគឺសង្កត់ធ្ងរទៅលើសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការដោះស្រាយទំនាស់ដីធ្លី ការងារកសិកម្ម ការងារអប់រំ យុវជន និងកីឡា អំពីសកម្មភាពក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ឃុំ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អាជ្ញាធរស្រុកកណ្តាលស្ទឹងដែលបានបំពេញការងារ និងផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ បានយ៉ាងល្អ។អង្គសន្និបាតប្រព្រឹត្តទៅរយៈពេល ១ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នគរបាលស្រុក ឃុំ កងរាជអាវុធហត្ថ និងសឹករង ក្រុមការងារស្រ្តី យុវជន និងថ្នាក់ដឹកនាំភូមិ សរុបចំនួន៦២៥នាក់ ដើម្បីពិភាក្សាស្វែងរកបញ្ហាប្រឈម សំណូមពរ និងរកវិធីដោះស្រាយ៕

 


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី