Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម មួង ប៉យ បាន​អញ្ជើញ​ចូល​រួម​ដង្ហែ​អង្គ​កឋិន​ទាន​សាមគ្គី ដែល​រៀប​ចំ​ដោយ​រដ្ឋ​បាល​សាលា​ខេត្ដ​រតន​គិរី ដង្ហែ​ទៅ​កាន់​វត្ដ​ឥសាន្ដ​រតនា​រាម (វត្ដ​ភ្នំ​ស្វាយ)​ស្ថិត​នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ដ​រតន​គិរី

   ថ្ងៃទី 10 ខែតុសា ឆ្នាំ2024

នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលាឆ្នាំ២០២០ ឯកឧត្ដម មួង ប៉យ សមាជិកគណៈកម្មការទី៤ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទានសាមគ្គី ដែលរៀបចំដោយរដ្ឋបាលសាលាខេត្ដរតនគិរី ដង្ហែទៅកាន់វត្ដឥសាន្ដរតនារាម (វត្ដភ្នំស្វាយ)ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគិរី ។
នៅព្រឹកថ្ងៃដដែលនោះ ឯកឧត្ដមក៏បានអញ្ជើញអមដំណើរឯកឧត្ដម ជៀង អំ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ថានខេត្ដរតនគិរី ដើម្បីពិនិត្យមើលការសាងសងព្រះពុទ្ធបដិមាដែលធ្វើពីថ្មភក់ ដែលមានកម្ពស់ ១៥,៥មែត្រ ភ្នែក ១០មែត្រ ទម្ងន់ជាង ៣០០តោន សម្រាប់ទុកជាទីសក្ខារៈបូជា សម្រាប់ពុទ្ធបរិស័ទទូទៅ និងជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌នៅក្នុងខេត្ដរតនគិរី នៅលើភ្នំអមតៈ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី