Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ លេខាធិការ​គណៈ​កម្មការ​ទី៤ ព្រឹទ្ធសភា បាន​អញ្ជើញ​ចូល​រួម​អម​ដំណើរ​ឯកឧត្ដម​នាយ​ឧត្តម​សេនីយ៍ កែ គឹមយ៉ាន ឧប​នាយក​រដ្ឋ​មន្ត្រី

   ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមអមដំណើរឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវ និងសំណេះសំណាល
សួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៤០០គ្រួសារ ព្រមទាំងប្រគេនតេយ្យទានដល់ព្រះសង្ឃចំនួន៧វត្ត។ រួមជាមួយនេះមាន ឯកឧត្តម ប៉ាល់ សំអឿន ឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ពិធីនេះធ្វើនៅបរិវេណវត្តសុវណ្ណរុក្ខារាម ហៅវត្តព្រៃគប់ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី