Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីប្រគល់ផ្ទះថ្មី ចំនួន ០២ខ្នង ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដល់គ្រួសារក្រីក្រ ចំនួន០២គ្រួសារ ដែលស្ថិតនៅក្នុងភូមិគោកដូងចាស់ និងភូមិប្រាសាទត្រាវ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប

   ថ្ងៃទី 2 ខែតុសា ឆ្នាំ2024
នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម សួន លន់ សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរដោយ ឯកឧត្តម ឡូយ ឬទ្ធី ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីប្រគល់ផ្ទះថ្មី ចំនួន ០២ខ្នង ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដល់គ្រួសារក្រីក្រ ចំនួន០២គ្រួសារ៖
គ្រួសារទី១ : អ្នកស្រី តំ ផន
គ្រួសារទី២ : ក្មួយស្រី ហ៊ុន ចន្រ្ទា
គ្រួសារទាំងពីររស់នៅក្នុងភូមិគោកដូងចាស់ និងភូមិប្រាសាទត្រាវ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមគណៈអធិបតីក៏បានឧបត្តម្ភក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី ០២កេស ទឹកត្រី ០២យួរ ទឹកស៊ីអ៊ីវ ០២យួរ ទឹកសុទ្ធ ០៥យួរ ប៊ីចេង ០២ថង់ និងខ្ទឹមចំនួន ០២គីឡូ សារុង ០៣ សាប៊ូ ០៦ដុំ និងថវិកា ១០០,០០០រៀល ព្រមទាំងមានការទទួលទាននំបញ្ចុករួម ជាមួយប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងកម្មវិធីនោះផងដែរ ។

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី