Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ លេខាធិការ​គណៈ​កម្មការ​ទី៤ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​រំលែក​មរណៈ​ទុក្ខ ដល់​គ្រួសារ​សព​ស្លាប់​បាត់​បង់​ជីវិត ក្នុង​ឧបទ្ទវ​ហេតុករណី​ដួល​រលំ​ម៉ាស៊ីន​ស្ទូច​បេតុង ស្ថិត​នៅ​ភូមិ​គីឡូ​លេខ៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ

   ថ្ងៃទី 16 ខែសីហា ឆ្នាំ2024

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ប៉ាល់ សំអឿន ឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ លោក លោកស្រី ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ ក្រុមយុវជនក្រុង បានអញ្ជើញចុះសួរសុខទុក្ខ និងរំលែកមរណៈទុក្ខ ដល់គ្រួសារសពស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុករណីដួលរលំម៉ាស៊ីនស្ទូចបេតុង ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ ចំនួន៥នាក់ ស្រ្តីទាំងអស់។ ចូលរួមសួរសុខទុក្ខនេះ ចំនួន៤គ្រួសារ ដោយ១គ្រួសារទៀត យកទៅធ្វើបុណ្យនៅខេត្តកំពង់ចាម។ ចូលរួមបុណ្យមានអង្ករ និងថវិកាមួយចំនួន។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី