Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមពិធីដាំដើមឈើ ចំនួន៦៧ដើម

   ថ្ងៃទី 19 ខែសីហា ឆ្នាំ2024

រសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានចូលរួមរំលែកមរណៈទុក្ខដល់គ្រួសារសព ស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុដួលរលំម៉ាស៊ីនស្ទូចបេតុង នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រួចមក ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានបន្តអញ្ជើញចូលរួមពិធីដាំដើមឈើ ចំនួន៦៧ដើម មានដើមផ្កាក្ងោក ដើមផ្កាជើងគោ ដើមសាកូរ៉ា ជាមួយលោក អ៊ិន ជំនោរ អគ្គនាយកអង្គការកម្ពុជា នៃក្ដីសង្ឃឹម លោកនាយកសាលា លោកគ្រូ អ្នកគ្រូ នៅទីធ្លាមុខសាលា សេហ្វហេវិន ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកប្រែក្លាយទៅជាសាលាបរិស្ថានបៃតង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី