Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ ស្មៀនឃុំ ជំនួយការភូមិ និងលោកមេភូមិទាំង១០ របស់ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប

   ថ្ងៃទី 26 ខែសីហា ឆ្នាំ2024

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម សួន លន់ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភា ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ហុង ទូហាយ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា ដោយមានការចូលរួមដំណើរពីលោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្តិ ស្មៀនឃុំ ជំនួយការភូមិ និងលោកមេភូមិទាំង១០ របស់ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបាននាំយកអំណោយមួយចំនួនចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គីឡូ  មី១កេះ  ទីកត្រី១យួរ  ទឹកស៊ីអ៊ីវ១យួរ  ត្រីខកំប៉ុង១យួរ  សាប៉ូលាងដៃ១ដុំ  សារុង១ និងថវិកាចំនួន ២០,០០០រៀល ។ ដោយឡែកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការភូមិ មេប៉ុស្តិ៍ ចំនួន៩នាក់ ក្នុងម្នាក់ៗ ទទួលបាន សារុង១ សាប៉ូលាងដៃ១ដុំ និងថវិកា ៣០,០០០រៀល  ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី