Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី ៤ព្រឹទ្ធសភា បាន​​អញ្ជើញ ជួប​សំណេះ​សំណាល និង​ផ្តល់​អំណោយ ជូន​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត

   ថ្ងៃទី 26 ខែមិថុនា ឆ្នាំ2024

នៅរសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២០ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី ៤ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី ៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមព្រឹទ្ធសភាប្រចាំមណ្ឌលទី ៤ លោកជំទាវ នួម សោភ័ណ សមាជិករដ្ឋសភាមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត អមដំណើរដោយ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានក្រុមការងារខេត្តចុះជួយស្រុក ឃុំ ,និងលោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក មន្ត្រីពាក់ព័ន្ធ ក្រុមការងារយុវជន បានរួមគ្នាអញ្ជើញ ជួបសំណេះសំណាល និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ ឃុំភ្នំដី ៥០គ្រួសារ និងឃុំណាំតៅ ៥០គ្រួសារ។

ក្នុងមួយគ្រួសារៗទទួលបាន ៖
– អង្ករ ចំនួន ២០គីឡូក្រាម
– ទឹកត្រី ចំនួន ០១យួរ
– ទឹកស៊ីអ៉ីវ ចំនួន ០១យួរ
– ទឹកបរិសុទ្ធ ចំនួន ០២យួរ
– ត្រីខ ចំនួន ០១យួរ
– មី ចំនួន ០១កេះ
– អំបិល ចំនួន ០,៥គីឡូក្រាម
– ប៉ីចេង ចំនួន ០,៥គីឡូក្រាម
– សាប៊ូ ចំនួន ០២ដុំ
– មួក ចំនួន ០១ និងថវិកា ១០ ០០០ រៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី