Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និង​សួរ​សុខ​ទុក្ខ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​មាន​ជីវ​ភាព​ខ្វះ​ខាត​នៅ​ភូមិ​អភិវឌ្ឍន៍ ចំនួន​២៥​គ្រួសារ

   ថ្ងៃទី 22 ខែឧសភា ឆ្នាំ2024

ព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ិន ជំនោរ ប្រធាអង្គការកម្ពុជា នៃក្ដីសង្ឃឹម លោកអែម សុខា អភិបាលស្រុកម៉ាឡៃ និងលោក ឈឹម ប៊ុន្នី ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅភូមិអភិវឌ្ឍន៍ ចំនួន២៥គ្រួសារ (ក្នុងនេះ ជរា ពិការ ០៣គ្រួសារ ចុះដល់ផ្ទះ) និងភូមិកោះស្នួល ចំនួន២៥គ្រួសារ សរុប៥០គ្រួសារ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះឯកឧត្តម បានឧបត្ថម្ភជូនមួយគ្រួសាៗទទួលបានអង្ករ ២០គ.ក, ទឹកត្រី ០៦ដប, ទឹកស៊ីអ៊ីវ ០៦ដប, ទឹកបរិសុទ្ធ ០២យួរ និងប៊ីចេង ០១ថង់។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី