Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

   ថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ2024






កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម អន ស៊ុំ សមាជិកក្រុម និងជាលេខាធិការគណ:កម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម សត ណាឌី សមាជិកក្រុម និងជាសមាជិកគណ:កម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់អំពីការផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលរង នៃគណៈអភិបាលក្រុងសំរោង និងស្រុកចុងកាល់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ សរុបចំនួន១០០នាក់ នៅសាលប្រជុំសាលាក្រុងសំរោង ខេត្តឧត្តរមានជ័យ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី