Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
​គណៈ​ប្រតិភូ​ព្រឹទ្ធសភា នៃព្រះរាជា​ណា​ចក្រ​​កម្ពុជា ​ដឹក​នាំដោយ​ឯកឧត្តម សត ណាឌី ​សមាជិក​គណៈ​កម្មការទី៤​ព្រឹទ្ធសភា ​បាន​អញ្ជើញដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខន្ធសព​ឯកឧត្តម នាយ​ឧត្តម​សេ​នីយ៍ ដុម ហាក់ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ

   ថ្ងៃទី 11 ខែមិថុនា ឆ្នាំ2024

នារសៀលថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១:២៧នាទីព្រឹក ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

សពឯកឧត្តម ដុម ហាក់ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន នៅគេហដ្ឋាននៃសព ស្ថិតនៅបុរីអ័រគីដេ គំរោង១ ផ្ទះលេខ៤ ផ្លូវលីលី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី