Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញចូលរួមជាអធិបតីពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់សមាគមរាជសីហ៍ខេត្តកំពត

   ថ្ងៃទី 13 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាអធិបតីពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់សមាគមរាជសីហ៍ខេត្តកំពត លើកទី១ ដើម្បីអបអរខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានខេត្តកំពត។

ពិធីនេះ រៀបចំដោយលោក ឈឹម ម៉ៅ ប្រធានសមាគមរាជសីហ៍សាខាខេត្តកំពត មានក្រុមកីទ្បាករមកពីអនុសាខាសមាគមតាមបណ្ដាក្រុង ស្រុកក្នុងខេត្តកំពតចូលរួមចំនួន ០៦ក្រុម និង មានការចូលរួមពីលោកអ នុប្រធានសាខាខេត្ត ប្រធានអនុសាខា សមាជិក សមាជិកា ក្រុមយុវជនរាជសីហ៍ ព្រមទាំងមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី