Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី បុគ្គលិកសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច មណ្ឌលសុខភាពទាំង៩

   ថ្ងៃទី 19 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , លោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ដោយមានការចូលរួមអមដំណើរពីលោក អ៊ុ ស៊ីណាត ប្រធានក្រុមប្រឹក្សាស្រុក លោក ង៉ែត សុផល អភិបាលរង នៃគណៈអភិបាលស្រុកកំពង់ត្រាច បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី បុគ្គលិកសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រាច មណ្ឌលសុខភាពទាំង៩ ចំណុះស្រុកប្រតិបត្តិកំពង់ត្រាច និង ក្រុមប្រឹក្សាឃុំក្នុងស្រុកកំពង់ត្រាច ដែលមានសមាសភាពចូលរួមចំនួន៧២នាក់ នៅក្នុងបរិវេណទីតាំងការិយាល័យស្រុកប្រតិបត្តិកំពង់ត្រាច ស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។
ក្នុងពិធីសំណេះសំណាលឯកឧត្តម ទេព យុទ្ធី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា និង បានជម្រាបជូនអំពីតួនាទី ភារកិច្ច និង មុខងាររបស់ព្រឹទ្ធសភា ព្រមទាំងបានសំណូមពរដល់មន្ត្រីសុខាភិបាល និង អាជ្ញាធរស្រុក ឃុំ បន្តចុះអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តនូវវិធានការ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ និង សូមធ្វើការផ្សព្វផ្សាយបំផុសឲ្យប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀតឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ។
មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលបានប្រគល់ជូននូវឧបករណ៍តេស្តរហ័ស( Rapid Test )កូវីដ-១៩ ចំនួន ៨១ប្រអប់ ស្មើនឹងឧបករណ៍តេស្តចំនួន២ ០២៥តេស្តដល់មណ្ឌលសុខភាពទាំង៩ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង២២៥តេស្ត ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី