Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍ប្រទេសរុស្ស៉ី

   ថ្ងៃទី 27 ខែវិច្ឆិការ ឆ្នាំ2024


នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា និងលោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សារវាងអាយប៉ាជាមួយសភាង្កេតការណ៍ប្រទេសរុស្ស៉ី ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA-43) នៅសាលប្រជុំRumdoul នៃសណ្ឋាគារសុខា រាជធានីភ្នំពេញ។
អង្គប្រជុំប្រព្រឹត្តទៅដោយមានការធ្វើបទអន្តរាគមន៍ និងពិភាក្សាលើប្រធានបទ “ការវិនិយោគលើសន្តិភាពការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩” ដោយប្រទេសសមាជិក អាយប៉ានីមួយៗ ហើយប្រទេសសង្កេតការណ៍នឹងផ្តល់សុន្ទរកថាចុងក្រោយ និងបញ្ហាផ្សេង៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី