Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បានដឹកនាំសមាគមរាជសីហ៍សាខាខេត្តកំពត អនុសាខាស្រុកកំពង់ត្រាច ខេត្តកំពត និងមានការចូលរួមពីលោកអភិបាលរងស្រុកកំពង់ត្រាចខេត្តកំពត ចុះជួបសំណេះសំណាលជាមួយលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យសម្ដេច ហ៊ុន សែន អង្គសុភី ស្ថិតនៅក្នុងឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត

   ថ្ងៃទី 23 ខែវិច្ឆិការ ឆ្នាំ2024

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានដឹកនាំសមាគមរាជសីហ៍សាខាខេត្តកំពត អនុសាខាស្រុកកំពង់ត្រាច ខេត្តកំពត និងមានការចូលរួមពីលោកអភិបាលរងស្រុកកំពង់ត្រាចខេត្តកំពត ចុះជួបសំណេះសំណាលជាមួយលោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យសម្ដេច ហ៊ុន សែន អង្គសុភី ស្ថិតនៅក្នុងឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។
ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានលើកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិ ដោយធ្វើកំណែទម្រង់លើគ្រប់វិស័យ ពិសេសលើវិស័យអប់រំ កសាងធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាពបម្រើឱ្យការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ បានណែនាំដល់ក្មួយៗសិស្សានុសិស្សឱ្យខិតខំរៀនសូត្រដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ សម្រាប់ចូលរួមកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យឱ្យកាន់តែមានសន្ទុះរីកចម្រើនឆាប់រហ័ស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានពាំនាំនូវអំណោយជូនដល់សិស្សានុសិស្សដែលគ្រួសារមានជីវភាពលំបាកខ្វះខាតចំនួន ២០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១បាវ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ សៀវភៅសរសេរ និង ប៊ិច ព្រមទាំងបានផ្ដល់ជូននូវអាហារូបករណ៍របស់សមាគមរាជសីហ៍ចំនួន ២០កន្លែង ដល់សិស្សដែលនឹងប្រទ្បងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ នាពេលខាងមុខ តាមរយៈលោកនាយកវិទ្យាល័យ។

បន្ទាប់មក ឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពរវាងក្រុមសមាគមរាជសីហ៍អនុសាខាស្រុកកំពង់ត្រាច និងក្រុមវិទ្យាល័យសម្ដេចហ៊ុន សែន អង្គសុភី នៅក្នុងតារាងបាល់ទាត់នៃវិទ្យាល័យផងដែរ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី