Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន អញ្ជើញចូរួមជាកិត្តិយស ក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ ភ្ញៀវជាតិ និងអន្តរជាតិ នៅខេត្តសៀមរាប

   ថ្ងៃទី 14 ខែសីហា ឆ្នាំ2024


នារាត្រីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ជូន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា នៃបណ្ដាប្រទេសសមាជិកអាយប៉ា លោក Pandu Dewono អគ្គលេខាធិការរងអាយប៉ា លោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិ PC Asia តំណាងអង្គការសង្គមស៊ីវិល ក្រុមការងាររដ្ឋសភា និង PCAsia នៅសណ្ឋាគារ Royal Angkor Resort and Spaខេត្តសៀមរាប។

ក្នុងឱកាសនោះលោកជំទាវ មាន សំអាន ប្រធានគណ:កមក្មការទី៨ព្រឹទ្ធសភា បានឡើងថ្លែងសន្ទរកថាស្វាគមន៍ចំពោះភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមក្នុងពិធីនេះ។លោកជំទាវបានបញ្ជាក់ថា ការជួបជុំគ្នាក្នុងឱកាសនេះ គឺក្នុងស្មារតីនៃភាពជាដៃគូស្និទស្នាល ជាមួយអាហារប្រកបដោយឱជារសក្នុងទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គររបស់យើង ដែលគណៈប្រតិភូទាំងអស់នឹងបានរីករាយកំសាន្ត និងទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី