Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មាន សំអាន អញ្ជើញចូលរួមពិធីខួបលើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (១៩៦៧-២០២២)

   ថ្ងៃទី 29 ខែកក្កដា ឆ្នាំ2024


នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-វៀតណាម ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា និងលោកជំទាវ ហា ធីង៉ាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្ត និងជាសមាជិកសរដ្ឋសភា ជាប្រធានសហព័ន្ធនារីវៀតណាម នៅសណ្ឋាគារ HYATT REGENCY ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អង្គពិធីដំណើរការតាមកម្មវិធី៖
១-ការអញ្ជើញឡើងថ្លែងសុន្ទរថាស្វាគមន៍ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា អបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។
២-ការឡើងថ្លែងសុន្ទរថារបស់លោកជំទាវ ហា ធីង៉ា ប្រធានសហព័ន្ធនារីវៀតណាម។
៣-លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ឡើងធ្វើរបាយការណ៍សង្ខេបស្តីពីការអនុវត្តកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងសមាគមនារីកម្ពុជា និងសហព័ន្ធនារីវៀតណាម ដំណាក់កាល ២០១៧-២០២២។
៤-អានរបាយការណ៍បន្តនៃការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការ ដំណាក់កាល ២០២២-២០២៧ ដោយលោកជំទាវ ត្រាន ឡានហ្វឿង អនុប្រធានសហព័ន្ធនារីវៀតណាម។
៥-ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជា និងសហព័ន្ធនារីវៀតណាម សម្រាប់រយៈពេល២០២២-២០២៧។
៦-ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាខាសមាគមនារីកម្ពុជាខត្តមណ្ឌលគិរី ជាមួយសហព័ន្ធនារីវៀតណាមខេត្តដាក់ឡាក់ តំណាក់កាល ២០២២-២០២៧។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី