នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយសមាជិកាសមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងអភិវឌ្ឍន៍សង្កាត់ផ្សារដេីមថ្កូវ ដេីម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ និងលើកទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ នៅសាលាសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរ លោកជំទាវក៏បានឧបត្ថម្ភជូនរួមមាន ៖ ម៉ាស ១៨ ប្រអប់ ខ្ញីទឹកឃ្មុំ ១៨ប្រអប់ និងថវិកាសរុបចំនួន ៧២មុឺនរៀល។