Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
លោកជំទាវ មុំ សណ្តាប់ បានអញ្ជើញចុះជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ជាមួយ​សមាជិកា​សមាគម​នារី​កម្ពុជា​ដេីម្បី​សន្តិភាព និងអភិវឌ្ឍន៍សង្កាត់ផ្សារដេីមថ្កូវ ដេីម្បី​ឈ្វេង​យល់​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែន​ការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាសង្កាត់ អាណត្តិទី៥

   ថ្ងៃទី 16 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយសមាជិកាសមាគមនារីកម្ពុជាដេីម្បីសន្តិភាព និងអភិវឌ្ឍន៍សង្កាត់ផ្សារដេីមថ្កូវ ដេីម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ និងលើកទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ នៅសាលាសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ លោកជំទាវក៏បានឧបត្ថម្ភជូនរួមមាន ៖ ម៉ាស ១៨ ប្រអប់ ខ្ញីទឹកឃ្មុំ ១៨ប្រអប់ និងថវិកាសរុបចំនួន ៧២មុឺនរៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី