Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បានអញ្ចេីញចុះពិនិត្យស្ថានភាព ជួបសំណេះសំណាលលើកទឹកចិត្តក្រុមគ្រូពេទ្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប

   ថ្ងៃទី 20 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃសៅរ៍ទី ១៧ ខែកក្តដា ឆ្នាំ ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិគភាគ៥ ដោយមានការចូលរួមពលោកស្រី អ៊ុល ភីរុណ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមចលនាស្ត្រីខេត្តកែប ព្រមទាំងសហការី បានអញ្ចេីញចុះពិនិត្យស្ថានភាព ជួបសំណេះសំណាលលើកទឹកចិត្តក្រុមគ្រូពេទ្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកនូវទឹកបរិសុទ្ធវិតាល់ចំនួន ១០កេស និង៥០យួរ ឧបត្ថម្ភជូនដើម្បីរួមចំណែកក្នុងសកម្មភាពយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី