Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេ ព យុទ្ធី អញ្ជេីញសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប

   ថ្ងៃទី 12 ខែកក្កដា ឆ្នាំ2024

ឯកឧត្តម ទេ ព យុទ្ធី អញ្ជេីញសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប
====
នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១
ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដោយមានការរួមដំណើរពីលោកប្រធានមន្ទីរផែនការខេត្តកែប លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចខេត្តកែប លោកប្រធានមន្ទីរវប្បធ៌ម និង វិចិត្រសិល្បៈខេត្តកែប សមាជិកក្រុមប្រឹក្សាសង្កាត់អូរក្រសារ និង លោកមេភូមិអូរក្រសារ បានអញ្ជើញចុះសួរសុខទុក្ខ និង ចែកអំណោយរួមមាន ÷ អង្ករ , ត្រីខកំប៉ុង , ទឹកស៊ីអ៊ីវ , ក្រម៉ា និង ថវិកា ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១០គ្រួសារ ស្ថិតនៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ខេត្តកែប។
ក្នុងពិធីសំណេះសំណាល ឯកឧត្តមបានជម្រាបជូនពីការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា , ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា អនុប្រធានទី១ព្រឹទ្ធសភា , ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ព្រមទាំងបានមានមតិអប់រំណែនាំចំពោះបងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ផ្លាស់ប្ដូរទំលាប់ធ្វើការងារ និង ការរស់នៅតាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩ ដោយត្រូវខិតខំអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី