Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ នៃព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​ចែក​ជូន​គ្រឿង​ឧបភោគ​​ និង​បរិភោគ​មួយ​​ចំនួន ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ ចំនួន ១០គ្រួសារ

   ថ្ងៃទី 10 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដោយមានការរួមដំណើរពីលោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំពងទឹក និងលោកមេភូមិចំការចេក បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរួមមាន ÷ អង្ករ ត្រីខកំប៉ុង ទឹកត្រី ក្រម៉ា និងថវិកា ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០គ្រួសារ ស្ថិតនៅក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ក៏បានជម្រាបជូនពីការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សុឹម កា អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងបានអប់រំណែនាំចំពោះបងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរស់នៅតាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩ ដោយត្រូវខិតខំអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី