Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ទេព យុទ្ធី បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ដ​ដល់​មន្ត្រី​កង​កម្លាំង​របស់​រដ្ឋបាល​ស្រុក​ដំណាក់ចង្អើរ និង​រដ្ឋបាល​ក្រុងកែប

  ថ្ងៃអាទិត្យ ទី​25 ខែមេសា ឆ្នាំ​2021

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និង លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្ដដល់មន្ត្រីកងកម្លាំងរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ និងរដ្ឋបាលក្រុងកែប ប្រចាំការត្រួតពិនិត្យច្រកចេញ-ចូលឆ្លងកាត់ខេត្តកែប និងខេត្តកំពត ដែលទើបបង្កើតបន្ថែមថ្មី ចំនួនពីរគោលដៅ។

ក្នុងឱកាសនោះ ឯកឧត្តមបានសំណេះសំណាលណែនាំដល់កម្លាំងប្រចាំការ ឲ្យយកចិត្តទុកដាក់អប់រំ ណែនាំ អំពីគោលការណ៍ច្បាប់ សេចក្ដីសម្រេច សេចក្ដីណែនាំ វិធានការសុខាភិបាល វិធានការ៣កុំ-៣ការពារ និងធ្វើការត្រួតពិនិត្យអំពីសមាសភាព អត្តសញ្ញាណ ឯកសារបញ្ជាក់ផ្សេងៗ ដល់គ្រប់អ្នកធ្វើដំណើរឆ្លងកាត់ទាំងអស់ឲ្យបានហ្មត់ចត់ ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងបាននាំយកនូវអំណោយមួយចំនួនរួមមាន ៖ ទឹកបរិសុទ្ធ ភេសជ្ជៈ មី ក្រម៉ា និងថវិកាមួយចំនួនឧបត្ថម្ភជូនផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី