Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន អនុ​ប្រធាន​គណៈ​កម្មការ​ទី៨ ព្រឹទ្ធសភា បាន​អញ្ជើញ​នាំ​យក​ទៀន​ព្រះ​វស្សា ទេយ្យទាន និងបច្ច័យ ប្រគេន​​ព្រះ​​សង្ឃ​​ដែល​​គង់​​ចាំ​​ព្រះ​​វស្សា នៅ​វត្ត​ដំណាក់​អំពិល ស្ថិត​នៅ​ក្នុង​ឃុំ​ដំណាក់​អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល

   ថ្ងៃទី 9 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងក្រុមប្រឹក្សាឃុំ ព្រមទាំងថ្នាក់ដឹកនាំភូមិ រួមនឹងប្រជាពលរដ្ឋក្នុងឃុំដំណាក់អំពិល បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តដំណាក់អំពិល ស្ថិតនៅក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ទៀនវស្សា និងទេយ្យវត្ថុ ដែលត្រូវបានប្រគេនជូននាពេលនោះ រួមមាន ៖ ទៀនវស្សា តែ ធូប អង្ករ មី ស្ករស ត្រីខ ទឹកត្រី ទឹកសុីអុីវ ប្រេងឆា ទឹកដោះគោឆៅ ទឹកបរិសុទ្ធ ទឹកក្រូច ព្រមទាំងទេយ្យវត្ថុផ្សេងៗ និងបច្ច័យមួយចំនួនទៀត៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី