Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន អនុ​ប្រធាន​គណៈ​កម្មការ​ទី៨ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​មួយ​ខ្នង​ធ្វើ​អំពី​ដែក និងស័ង្កសី ជូន​អតីត​យុទ្ធ​ជន​ឈ្មោះ ក្រូច គឹមសាន ជា​អតីត​យោធិន​មាន​ភរិយា​ជា​កម្មការនី​រោងចក្រ

   ថ្ងៃទី 3 ខែមិថុនា ឆ្នាំ2024

នាថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៩:២០នាទីព្រឹក ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានស្រុកអង្គស្នួល បានអញ្ជើញចុះប្រគល់ផ្ទះមួយខ្នងធ្វើអំពីដែក និងស័ង្កសី ជូនអតីតយុទ្ធជនឈ្មោះ ក្រូច គឹមសាន ជាអតីតយោធិនមានភរិយាជាកម្មការនីរោងចក្រ និងកូនក្នុងបន្ទុកចំនួន ៣នាក់ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី