Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៨ នៃព្រឹទ្ធសភា
ឯកឧត្តម ប្រាក់ ចំរើន អនុប្រធាន​គណៈ​កម្មការ​ទី៨ ព្រឹទ្ធសភា បាន​ចាត់​ក្រុម​ការងារ​ចុះ​ជួយ​ឃុំដំណាក់ នាំ​យក​នូវ​ទឹក​អាល់កុល​ចំនួន​១, ៧០០ដប ដើម្បី​ប្រគល់​ជូន​អាជ្ញាធរ​ឃុំ​ដំណាក់​អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល

   ថ្ងៃទី 29 ខែមីនា ឆ្នាំ2024

ខេត្តកណ្តាល÷នារសៀល ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និង លោកជំទាវ សេង ពុទ្ធិឆាត បានចាត់ក្រុមការងារចុះជួយឃុំដំណាក់ នាំយកនូវទឹកអាល់កុលចំនួន១, ៧០០ដប ដើម្បីប្រគល់ជូនអាជ្ញាធរឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល យកទៅផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំ ក្នុងប្រើប្រាស់បញ្ចៀសការឆ្លងជំងឺកូវីដ១៩។ នាឱកាសនោះដែរ លោក នូ សុវណ្ណារឹទ្ធ អភិបាលរងស្រុកអង្គស្នួល តំណាងឯកឧត្តម ប្រាក់ ចំរើន បានពន្យល់ពីការប្រើប្រាស់ ការថែទាំសុខភាព ក៏ដូចជាការថែរក្សាអនាម័យអោយបានល្អ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី